សិទ្ធិ និងកាតព្វកិច្ចរបស់ជាប់ពន្ធ - Accounting and Taxation

Accounting and Taxation

Understanding Cambodian taxation and international accounting standard board

Home Top Ad


Responsive Ads Here

Thursday, October 19, 2017

សិទ្ធិ និងកាតព្វកិច្ចរបស់ជាប់ពន្ធ

Image result for ពន្ធសត្តឃាត កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
-ចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាលសារពើពន្ធ
-ដាក់លិខិតប្រកាសសារពើពន្ធ និងផ្តល់ព័ត៌មានតាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ
-បង់ពន្ធតាមកាលបរិច្ឆេទកំណត់
-កាន់កាប់ថែរក្សា និង ត្រូវបង្ហាញបញ្ជីលិខិតយុត្តិការ និងឯកសារផ្សេងៗដល់រដ្ឋបាលសារពើពន្ធ
-បង្ហាញខ្លួនចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទដែលមានចុះនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលសារពើពន្ធ
-បង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និង ការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់ទៅតាមកាលបរិច្ឆេទដូចមាន ចែងនៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ឬ ដែលរដ្ឋបាលសារពើពន្ធបានជូនដំណឹងជាលាយលក្ខណ៍អក្សរ
-ត្រូវមានភាពស្មោះត្រង់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ
-ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសារពើពន្ធក្នុងការបំពេញកាតព្វកិច្ច


សិទ្ធិរបស់អ្នកជាប់ពន្ធ
-ទទួលបានការរក្សាទុកជាការសម្ងាត់នូវរាល់ព័ត៌មានដែលអ្នកជាប់ពន្ធបានផ្តល់ជូនរដ្ឋបាលសារពើពន្ធ
-ទទួលបានការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និង មានការជួយពន្យល់ណែនាំឱ្យបានយល់អំពីកិច្ចដំណើរការនៃប្រព័ន្ធ ពន្ធដារ នីតិវិធីសារពើពន្ធ និង ការអនុវត្តកាតព្វកិច្ចសារពើពន្ធ
-ទទួលបានការពន្យល់រាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធចំពោះកិច្ចការសារពើពន្ធ
-ប្តឹងតវ៉ាចំពោះរាល់សេចក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ
-បង់ពន្ធមិនឱ្យលើសពីបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់
-មានការទទួលស្គាល់តំណាងស្របច្បាប់របស់អ្នកជាប់ពន្ធ តាមការជ្រើសរើសដើម្បីផ្តល់យោបល់អំពីកិច្ចការ សារពើពន្ធ
-ទទួលបានការអនុវត្តដោយមានតម្លាភាព និង មិនលម្លៀងពីសំណាក់រដ្ឋបាលសារពើពន្ធ
-ទទួលបានការទទួលស្គាល់អំពីភាពស្មោះត្រង់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages