ពន្ធលើប្រាក់ចំណូល - Accounting and Taxation

Accounting and Taxation

Understanding Cambodian taxation and international accounting standard board

Home Top Ad


Responsive Ads Here

Thursday, October 19, 2017

ពន្ធលើប្រាក់ចំណូល

Image result for student khmer

ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

ប្រាក់ចំណូលជាប់ពន្ធ 

ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៤- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែល​មិន​ត្រូវ​បាន​ចាត់​ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំអត្រាពន្ធ
ពី០ ៛ដល់១២.០០០.០០០ ៛០%
ពី១២.០០០.០០១ ៛ដល់១៨.០០០.០០០ ៛៥%
ពី១៨.០០០.០០១ ៛ដល់១០២.០០០.០០០ ៛១០%
ពី១០២.០០០.០០១ ៛ដល់១៥០.០០០.០០០ ៛១៥%
លើសពី១៥០.០០០.០០០ ៛២០%
៥- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោមៈ
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬ​ធានារ៉ាប់​រង​បន្តលើ​ទ្រព្យសម្បត្តិ ឬនូវហានិភ័យ​ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា
ខ. ចំពោះសកម្មភាព​ធានារ៉ាប់រង​ ឬធានា​រ៉ាប់រង​បន្តលើ​ជីវិត​ដែល​មាន​លក្ខណៈ​សន្សំ និង​សកម្មភាព​ដទៃទៀត​ក្រៅ​ពី​​ធានារ៉ាប់រង​ ឬធានារ៉ាប់​រង​​បន្ត​លើ​ទ្រព្យ​សម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបាន​កំណត់តាម​មាត្រា​ ២០ថ្មី(មួយ)

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages