ការគណនាពន្ធលើប្រាក់ចំនេញគឺមាន ១២ ជំហាន ដែលជំហាននីមួយៗទាមទារឲ្យយើងយល់ដឹងស៊ីជំរៅក្នុងប្រពន្ធ័ពន្ធដារកម្ពុជា។ ដោយសារប្រពន្ធ័ពន្ធនេះមានភាពស្មុញស្មាញ។
ជំហានទី១ ៖ ប្រាក់ចំនេញគណនេយ្យ (ខាត) មុនបង់ពន្ធ ( ចំណូលសរុប - ចំណាយសរុប)ជំហានទី២៖ បូកចំណាយដែលមិនអាចកាត់កងបាន (អានលំអិត...)
ជំហានទី៣៖ បូកចំណូលជាប់ពន្ធតែមិនបានកត់ត្រាក្នុងបញ្ជីការគណនេយ្យ (អានលំអិត...)
ជំហានទី៤៖ ដកចំណាយដែលមិនបានកត់ត្រាក្នុងបញ្ជីការគណនេយ្យ (អានលំអិត...)
ជំហានទី៥៖ ដកចំណូលដែលបានកត់ត្រាក្នុងបញ្ជីការគណនេយ្យប៉ុន្តែមិនមែនជាចំណូលជាប់ពន្ធ (អានលំអិត...)
ជំហានទី៦៖ គណនាវិភាគទានសប្បុរសធម៍ដែលអាចកាត់កងបានជាអតិប្បរមា បន្ទាប់មកបូក ចំណែកដែលមិនអាចកាត់កងបាន
ជំហានទី៧៖ គណនាកំហិតការប្រាក់ដែលអាចកាត់កងបានក្នុងឆ្នាំ។ លើសពីនេះទៅទៀតត្រូវពិនិត្យមើលលើការប្រាក់យោងដែលមិនអាចកាត់កងបានពីឆ្នាំមុន ដោយសារការប្រាក់នេះអាចយោងប្រើប្រាស់បាននៅក្នុងការីបរិឆ្ឆេទចរន្ត។ បូក ឬ ដក ចំណែកនៃចំណាយការប្រាក់មិនអាចកាត់កងបាន ឬយោងទៅមុខ។
ជំហានទី៨៖ ដកខាតសារពើពន្ធយោងពីឆ្នាំមុនៗ បើមាន ពីលទ្ធផលក្រោយនិយត័កម្មខាងលើ
ជំហានទី៩៖ គណនាពន្ធលើប្រាក់ចំនេញលើលទ្ធផលក្រោយនិយ័តកម្មខាងលើ ដោយគុណនឹងអត្រាពន្ធលើប្រាក់ចំនេញ ( ៥% ឬ ២០% ឬ ៣០%) អត្រាលំអិត...
ជំហានទី១០៖ ដកឥណទានពន្ធបរទេស (សូមមើលការគណនា)
ជំហានទី១១៖ ប្រៀបធៀបបំណុលពន្ធលើប្រាក់ចំនេញ ជាមួយនឹងបំណុលពន្ធអប្បរមាដើម្បីកំណត់ ប្រាក់ពន្ធមួយណាច្រើនជាង (សូមមើលការគណនា)
ជំហានទី១២៖ បំពេញតួលេខទាំងអស់នៅក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណេញ
No comments:
Post a Comment