រំលស់សារពើពន្ធគឺជារំលើដែលអាចធ្វើការកាត់កង(ដកចេញ)នៅក្នុងជំហានទី៣នៃការគណនាពន្ធលើប្រាក់ចំនេញ។ រំលស់ដែលអាចកាត់កងខាងពន្ធដារ ត្រូវបំពេញលកណ្ឌទាំងអស់៥យ៉ាង៖
- រំលោះត្រូវធ្វើតែលើអចលនៈកម្មដែលបានកត់ត្រាក្នុងទ្រព្យសកម្មនៃតារាងតុល្យការរបស់សហគ្រាស
- រំលស់ត្រូវធ្វើតែលើអចលនៈកម្មដែលទទួលរងនៃការសឹករេចរិល
- រំលស់ត្រូវធ្វើលើមូលដ្ឋាន និងដែនកំណត់នៃថ្លៃដើម
- រំលស់ត្រូវគណនាតាមវិធីសាស្រ្តស្មើរភាគសំរាប់ទ្រព្យសកម្មស្ថិតក្នុងថ្នាក់ទី១ ឬ វិធីរំលស់ថយជាលំដាប់សំរាប់ទ្រព្យសកម្មស្ថិតនៅក្នុងថ្នាក់ទី២, ៣, និង៤
- រំលស់ត្រូវបានធ្វើដោយសហគ្រាស
ទ្រព្យសកម្មដែលគោរពលក្ខណ ៥ យ៉ាងខាងលើនេះត្រូវបានបែងចែកជាបួនថ្នាក់ដូចតទៅនេះ៖
- ទ្រព្យសកម្មថ្នាក់ទី១ តាមអត្រា៥% វិធីរំលស់ថេរ រួមមាន (អាគារ ការកែរកុនអាគារដែលធ្វើឲ្យកើនតម្លៃនៃអាគារនោះ ...និងទ្រព្យសកម្មអរូបិ ឈ្មោះ ផ្លាកសញ្ញា ឬសិទ្ធិប្រើប្រាស់ជាដើម)
- ទ្រព្យសកម្មថ្នាក់ទី២ តាមអត្រា ៥០% វិធីរំលស់ថយជាលំដាប់ រួមមាន( កុំព្យូទ័រ និង Software) ។
- ទ្រព្យសកម្មថ្នាក់ទី៣ តាមអត្រា ២៥% វិធីរំលស់ថយជាលំដាប់ រួមមាន(រថយន្ត សម្ភារៈការិយាលយ័ និងគ្រឿងសង្ហារិម)
- ទ្រព្យសកម្មថ្នាក់ទី៤ តាមអត្រា ២០% វិធីរំលស់ថយជាលំដាប់ រួមមាន (គ្រឿងបិក្ខាដទៃទៀតក្រៅពីថ្នាក់ខាងលើ)
No comments:
Post a Comment